California School Parent Survey Oakland Unified Khmer 2017-18

 

សម្រាវជ្រាវមតិមាតាបិតានៃសង្កាត់សាលារៀនអូកឡិនដ៍នៃឆ្នាំ 2017-2018

 

សម្រាវជ្រាវមតិអំពីបរិយាកាសសាលារៀន សំរាប់មាតាបិតា និងអាណាព្យាបាល


សូមថ្លែងអំណរអរគុណលោកអ្នក ដែលបានចូលរួមក្នុងសម្រាវជ្រាវមតិនៃមាតាបិតា នៃសង្កាត់សាលារៀនអូកឡិនដ៍ ប្រចាំឆ្នាំ 2017-2018។ សម្រាវជ្រាវមតិនេះ ផ្ដល់ជូនលោកអ្នកនូវឱកាសមួយក្នុងការបញ្ចេញមតិ ដើម្បីជួយដល់សាលារៀននេះ។


យើងខ្ញុំចង់ដឹងអំពីការខិតខំប្រឹងប្រែងនៃសាលារៀននេះ ក្នុងការលើកស្ទួយឱ្យកូនសិស្សគ្រប់ៗរូប ទទួលបាននូវភាពជោគជ័យពីការសិក្សាមុខវិជ្ជាសិក្សា និងមានសុខុមាលភាពល្អ។ យើងខ្ញុំក៏ចង់ដឹងផងដែរ ថាតើសាលារៀនជួយលោកអ្នកបានដិតដល់កំរិតណាហើយ ក្នុងការចាប់ដៃគូរួមគ្នាយ៉ាងជិតស្និត ក្នុងកិច្ចការអប់រំកូនៗរបស់លោកអ្នក។

 

ប្រសិនបើលោកអ្នកមានកូនលើសពីម្នាក់ឡើងទៅ នៅក្នុងសាលារៀននេះ នោះលោកអ្នកអាចបំពេញក្រដាស់សា្រវជ្រាវមតិមួយច្បាប់ ដាច់ដោយឡែកពីគ្នាសំរាប់កូនម្នាក់ៗ - ឬអាចផ្ដោតទៅលើតែកូនណាម្នាក់ក្នុងចំណោមកូនៗនៅក្នុងសាលារៀននេះក៏បាន។

 

សូមកុំសរសេរឈ្មោះលោកអ្នកដាក់នៅលើក្រដាស់ស្រាវជ្រាវមតិនេះ។ គ្មាននរណាម្នាក់អាចដឹងថា លោកអ្នក ជាអ្នកបំពេញក្រដាស់ស្រាវជ្រាវមតិនេះទេ។ ចម្លើយរបស់លោកអ្នក គឺជាចម្លើយឯកជនសុទ្ធសាធ។